ផលិតផលសរីរាង្គផលិតនៅប្រទេសបារាំង
ផលិតផលសរីរាង្គផលិតនៅប្រទេសបារាំង

តើកូនតូចរបស់អ្នកមានអាយុ ៤ ទៅ ៥ ខែហើយឬនៅ? បន្លែ ផ្លែឈើគឺជាអាហារបំប៉នដំបូងគេដែលទារកគួរស្វែងយល់។ តើគួរជ្រើសរើសផ្លែឈើប្រភេទណា? ហើយគួររៀបចំដោយរបៀបណា? Babybio នឹងពន្យល់អ្នកឱ្យបានច្បាស់អំពីការដាក់បញ្ចូលផ្លែឈើទៅក្នុងរបបអាហាររបស់កូនតូច។
តាមការណែនាំរបស់គ្រូពេទ្យកុមារ ផ្លែឈើអាចត្រូវបានដាក់បញ្ចូលក្នុងដំណាក់កាលបង្វែរអាហារដំបូង គឺចន្លោះពី ៤ ទៅ ៦ ខែ។ រសជាតិផ្អែមពីធម្មជាតិរបស់វា នឹងធ្វើឱ្យកូនតូចរបស់អ្នកចូលចិត្តញ៉ាំយ៉ាងងាយស្រួល។
នៅអាយុ ៤ ទៅ ៥ ខែ ប្រព័ន្ធរំលាយអាហាររបស់ទារកនៅខ្ចី មិនទាន់អាចបរិភោគផ្លែឈើឆៅបានឡើយ ហើយកូនក៏មិនទាន់មានធ្មេញសម្រាប់ទំពារដែរ។
ការរៀបចំ៖ ផ្លែឈើដំបូងត្រូវតែ ស្ងោរឱ្យឆ្អិន រួចកិនឱ្យម៉ត់ល្អ ដោយមិនឱ្យមានដុំៗ និងមិនត្រូវបន្ថែមជាតិស្ករឡើយ។
ករណីលើកលែង៖ ចេក គឺជាផ្លែឈើតែមួយគត់ដែលអាអាចឱ្យកូនញ៉ាំឆៅបាន ប៉ុន្តែត្រូវរើសផ្លែដែលទុំល្អ និងកិនឱ្យម៉ត់បំផុត។
អ្នកគួរផ្តល់ផ្លែឈើឱ្យកូនបន្តិចម្តងៗ ដោយណែនាំ ម្តងតែមួយមុខ ដើម្បីដឹងពីចំណូលចិត្តរបស់កូន និងជួយឱ្យកូនចំណាំរសជាតិបានល្អ។
សប្តាហ៍ដំបូង៖ ចាប់ផ្តើមផ្តល់ផ្លែឈើតែមួយមុខក្នុងមួយថ្ងៃ (ក្នុងពេលអាហារសម្រន់ ឬអាហារថ្ងៃត្រង់)។
ការបង្កើនបរិមាណ៖ ចាប់ផ្តើមពី ៥០ ទៅ ៦៥ ក្រាម ក្នុងមួយថ្ងៃ។
បង្កើនដល់ ១០០ ទៅ ១៣០ ក្រាម (ប្រហែលមួយកូនកែវតូច) នៅអាយុ ៨ ខែ។
បង្កើនដល់ ២០០ ទៅ ២៥០ ក្រាម នៅអាយុ ៩ ទៅ ១១ ខែ។
ពីអាយុ ១ ដល់ ៣ ឆ្នាំ កូនគួរញ៉ាំផ្លែឈើឱ្យបាន ៣ ទៅ ៤ មុខក្នុងមួយថ្ងៃ។
ពីអាយុ ១ ដល់ ៣ ឆ្នាំ: កូនតូចរបស់អ្នកគួរតែបរិភោគផ្លែឈើ ៣ ទៅ ៤ មុខក្នុងមួយថ្ងៃ។
| អាយុ | ផ្លែឈើដែលបានណែនាំ |
| ៤ទៅ៦ ខែ | ចេក និងផ្លែប៉ោម គឺជាផ្លែឈើដែលពេញនិយមបំផុត។ ក្រៅពីនេះអាចមាន ផ្លែប៉េស, ស្វាយ, ផ្លែព្រូន, ឬម្នាស់(បើកូនមិនប្រតិកម្មនឹងជាតិអាស៊ីត)។ |
| ១២ ខែឡើងទៅ | កុមារអាចញ៉ាំផ្លែឈើបានស្ទើរគ្រប់ប្រភេទ។ |
| ១៨ ខែឡើងទៅ | ទើបអាចចាប់ផ្តើមផ្តល់ប្រភេទគ្រាប់ធញ្ញជាតិ(Walnuts, Almonds, hazelnuts ។ល។)ដើម្បីចៀសវាងហានិភ័យនៃអាឡែសុី។ |
ផលិតផលពី Babybio
ដើម្បីភាពងាយស្រួល Babybio មានផ្តល់ជូននូវផ្លែឈើសុទ្ធក្នុងកូនកែវតូចៗ ឬក្នុងទម្រង់កញ្ចប់បឺត (Gourd format) ដែលងាយស្រួលយកតាមខ្លួន។ រូបមន្តរបស់យើងត្រូវបានផលិតឡើងពីផ្លែឈើសរីរាង្គ (Organic) ដែលដាំដុះដោយផ្ទាល់នៅក្នុងប្រទេសបារាំង ដើម្បីធានាគុណភាព និងសុវត្ថិភាពខ្ពស់បំផុតសម្រាប់កូនតូចរបស់អ្នក។

.png)