ផលិតផលសរីរាង្គផលិតនៅប្រទេសបារាំង
ផលិតផលសរីរាង្គផលិតនៅប្រទេសបារាំង

នៅចន្លោះអាយុពី ៤ ទៅ ៦ ខែ កូនរបស់អ្នកនឹងចាប់ផ្តើមឈានចូលដំណាក់កាលថ្មីនៃការញ៉ាំអាហារ។ ពួកគេនឹងចាប់ផ្តើមស្វែងយល់បន្តិចម្តងៗនូវបន្លែ ផ្លែឈើ និងអាហារដែលមានជាតិប្រូតេអ៊ីន ក្រៅពីការបៅទឹកដោះម្តាយ ឬម្សៅទឹកដោះគោ។
១. តើគួរចាប់ផ្តើមផ្តល់អាហារបន្ថែមនៅពេលណា?
ក្នុងនាមជាឪពុកម្តាយថ្មីថ្មោង វាជារឿងធម្មតាដែលអ្នកមានការភ័យព្រួយបន្តិចបន្តួចនៅពេលចាប់ផ្តើមដំបូង។ ខណៈពេលដែលទារកបានបៅដោះម្តាយ ឬម្សៅទឹកដោះគោគោរហូតមកដល់ពេលនេះ ដំណាក់កាលនេះវាចាំបាច់ណាស់ក្នុងការរៀបចំអាហារដែលមានជីវជាតិគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការលូតលាស់របស់ពួកគេ។
តើកូនរបស់ខ្ញុំត្រៀមខ្លួនរួចរាល់ហើយឬនៅ?
ការផ្តល់អាហារបន្ថែមជាទូទៅចាប់ផ្តើមនៅចន្លោះខែទី ៤ និងទី ៦ អាស្រ័យលើស្ថានភាពសុខភាព ការលូតលាស់ និងសមត្ថភាពនៃប្រព័ន្ធរំលាយអាហាររបស់កូនម្នាក់ៗ។
២. តើគួរចាប់ផ្តើមដោយរបៀបណា?
ការផ្លាស់ប្តូររបបអាហាររបស់កូន ត្រូវធ្វើឡើងបន្តិចម្តងៗ និងតាមលំដាប់លំដោយ៖
ណែនាំបន្លែមុន៖ អ្នកអាចចាប់ផ្តើមផ្តល់បន្លែដែលមានរសជាតិស្រាល និងមិនសូវផ្អែម (ដូចជា ការ៉ុត សណ្តែកកួរ ឬខ្ទឹមបារាំងជាដើម)។
៣. កុំបង្ខំកូន និងត្រូវមានការអត់ធ្មត់
នៅពេលចាប់ផ្តើមដំបូង កូនរបស់អ្នកអាចនឹងញ៉ាំបានតែបន្តិចបន្តួចប៉ុណ្ណោះ។ នេះជារឿងធម្មតាទេ! ការសាកល្បងរសជាតិ និងអាហារថ្មី គឺជាការផ្លាស់ប្តូរដ៏ធំសម្រាប់ពួកគេ។កូនត្រូវការពេលវេលាដើម្បីសម្របខ្លួន និងរៀនរបៀបលេបអាហារដែលខុសពីទឹកដោះ។
ប្រសិនបើកូនបដិសេធមិនព្រមញ៉ាំ សូមកុំបង្ខំ។ សាកល្បងម្តងទៀតនៅថ្ងៃក្រោយដោយក្តីអត់ធ្មត់។ មិនយូរមិនឆាប់ ពួកគេនឹងចាប់ផ្តើមរីករាយជាមួយអាហារដ៏ឈ្ងុយឆ្ងាញ់ទាំងនោះ! ទាំងនេះគឺជាការផ្លាស់ប្តូរដ៏ធំសម្រាប់គាត់ ដែលទាមទារពេលវេលាខ្លះដើម្បីសម្របខ្លួន។ សូមចាប់ផ្តើមដោយសបរិមាណតិចតួចត្រឹមតែពីរ បីស្លាបព្រា បន្ទាប់មកព្យាយាមបន្ថែមបន្តិចបន្តួចជារៀងរាល់ថ្ងៃ។ នៅថ្ងៃដែលគាត់ទទួលទានអាហារតិចជាងការរំពឹងទុក លោកប៉ាអ្នកម៉ាក់អាចបំពេញបន្ថែមដោយទឹកដោះគោ។

.png)