• ទូរស័ព្ទបន្ទាន់: +(855) 70 400 119

ផលិតផលសរីរាង្គផលិតនៅប្រទេសបារាំង

ផលិតផលរបស់យើង

ការប្តេជ្ញារបស់ពួកយើង

បេប៊ីបាយអូ តែងតែប្តេជ្ញាចំពោះអនាគតដ៏ល្អរបស់ទារក ដោយផ្តល់ជូននូវអាហារដែលមានគុណភាពខ្ពស់ពិតប្រាកដ។ ពួកយើងយកចិត្តទុកដាក់ខ្ពស់លើបរិស្ថាន តាមរយៈការប្រើប្រាស់គ្រឿងផ្សំសរីរាង្គ និងមានរូបមន្តដែលត្រូវបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់បំផុត ដែលមានលក្ខណៈស្រដៀងទៅនឹងការចម្អិនអាហារនៅផ្ទះ។ ដើម្បីធានាបាននូវស្តង់ដារគុណភាពខ្ពស់បំផុត

ការជ្រើសរើសគ្រឿងផ្សំរបស់យើងយ៉ាងម៉ត់ចត់

នេះគឺជាគន្លឹះទាំង៤ចំណុចដែលរបេប៊ីបាយអូបានបង្កើតឡើងជារៀងរាល់ថ្ងៃ ដើម្បីធានាថាអ្នកនឹងទទួលបាននូវអ្វីដែលល្អបំផុតពីធម្មជាតិ

បេប៊ីបាយអូ ជ្រើសរើសដោយយកចិត្តទុកដាក់ខ្ពស់លើប្រភពភូមិសាស្ត្រនៃគ្រឿងផ្សំរបស់ខ្លួន ដោយផ្តល់អាទិភាពដល់អ្នកផលិតក្នុងស្រុក។ បេប៊ីបាយអូ​ ងាកទៅរកអ្នកផលិតនៅបារាំងជាចម្បង។ នៅពេលដែលមិនអាចធ្វើបាន ពួកយើងច្រើនតែទិញវត្ថុធាតុដើមពីបណ្តាប្រទេសជិតខាងនៅអឺរ៉ុប (ដូចជា អេស្ប៉ាញ អ៊ីតាលី ជាដើម)។

ដោយសារតែគោលការណ៍តម្លាភាពចំពោះអ្នកប្រើប្រាស់ ក្រុមហ៊ុនបេប៊ីបាយអូគឺជាម៉ាកយីហោអាហារទារកតែមួយគត់ដែលបញ្ជាក់ពីប្រភពដើមនៃគ្រឿងផ្សំនៅលើកំប៉ុងតូចៗ កញ្ចប់បឺតនិងកែវរបស់ខ្លួន។ ប្រភពដើមដែលបានបង្ហាញនៅលើផលិតផលអាចមានការប្រែប្រួលដោយសារតម្រូវការរបស់យើងក្នុងការជ្រើសរើសអ្នកផលិត និងការលំបាកក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមសរីរាង្គ។

បេប៊ីបាយអូ គឺស្ថិតនៅក្រោមបទប្បញ្ញត្តិអាហារទារកដ៏តឹងរ៉ឹងបំផុត។ ដូច្នេះ យើងមានតម្រូវការខ្លាំងលើគុណភាពនៃវត្ថុធាតុដើមដែលបានប្រើ ហើយការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ត្រូវបានធ្វើឡើងនៅពេលទទួលទំនិញ។ យើងក៏យកចិត្តទុកដាក់ជាពិសេសចំពោះលក្ខណៈសម្បត្តិអាហារូបត្ថម្ភនៃគ្រឿងផ្សំរបស់យើងផងដែរ។

បេប៊ីបាយអូ ខិតខំបង្កើតទំនាក់ទំនងយូរអង្វែងជាមួយអ្នកផលិតរបស់ខ្លួន ហើយយកចិត្តទុកដាក់ជាពិសេសចំពោះការកសាងខ្សែសង្វាក់ផ្គត់ផ្គង់សរីរាង្គ ដើម្បីឱ្យកាន់តែជិតស្និទ្ធជាមួយកសិករ និងអ្នកចិញ្ចឹមសត្វតាមដែលអាចធ្វើទៅបាន។

គុណភាពផលិតផលរបស់យើងលើការជ្រើសរើសការវេចខ្ចប់យ៉ាងប្រុងប្រយ័ត្ន ដើម្បីឲ្យបានប្រអប់ដែលសមស្របបំផុតសម្រាប់រូបមន្តរបស់យើង

យើងបានធ្វើការអស់រយៈពេលជាច្រើនឆ្នាំដោយសហការយ៉ាងជិតស្និទ្ធជាមួយអ្នកផ្គត់ផ្គង់របស់យើង ដើម្បីអាចកែលម្អការវេចខ្ចប់ និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។

យើងព្យាយាមប្រើប្រាស់សម្ភារៈដែលកែច្នៃឡើងវិញ (recycled materials) ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៖ ដូចជាប្រអប់ក្រដាសកាតុងទាំងអស់របស់យើង។ អ្នកនឹងសម្គាល់ឃើញវាតាមរយៈរូបសញ្ញាតូចមួយដែលសរសេរថា "បោះពុម្ពលើក្រដាសកាតុងកែច្នៃឡើងវិញ" ("printed on recycled cardboard.")។ លើសពីនេះ ការវេចខ្ចប់ Babybio ទាំងអស់គឺគ្មានសារធាតុ Bisphenol A ស្របតាមបទប្បញ្ញត្តិជាធរមាន។

សម្ព័ន្ធភាព Collectibio

ដោយមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃផលិតផលរបស់ខ្លួនទៅលើបរិស្ថាន Babybio បានសហការជាមួយម៉ាកយីហោសរីរាង្គចំនួន ១២ ផ្សេងទៀត ដើម្បីបង្កើតជាសម្ព័ន្ធភាពមួយ (collective) ដែលមានគម្រោងដ៏មហិច្ឆតាក្នុងការបង្កើតកម្មវិធីកែច្នៃឡើងវិញថ្នាក់ជាតិសម្រាប់វេចខ្ចប់ផ្លាស្ទិក