ផលិតផលសរីរាង្គផលិតនៅប្រទេសបារាំង
ផលិតផលសរីរាង្គផលិតនៅប្រទេសបារាំង

ក្នុងនាមជាអាណាព្យាបាល អ្នកប្រហែលជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សមាជិកថ្មី ប៉ុន្តែទារកតែងតែនាំមកនូវរឿងភ្ញាក់ផ្អើលជាច្រើនដែលយើងនឹកស្មានមិនដល់។ ខាងក្រោមនេះគឺជាចំណុចពិសេសទាំង ១០ ដែលនឹងផ្លាស់ប្តូរការយល់ឃើញរបស់អ្នកចំពោះកូនតូច៖
ទោះបីជាទារកមើលទៅហាក់ដូចជាផុយស្រួយនៅក្នុងខែដំបូង ប៉ុន្តែពួកគេមានកម្លាំងខ្លាំងគួរឱ្យកត់សម្គាល់។ ទារកទើបនឹងកើតមានសមត្ថភាពអាចទ្រទម្ងន់ខ្លួនឯងបាន និងអាចលើកវត្ថុដែលមានទម្ងន់ប្រហាក់ប្រហែលនឹងខ្លួនឯងទៀតផង។
មុនពេលស្គាល់ពិភពលោកខាងក្រៅ កូនតូចរបស់អ្នកបានឆ្លងកាត់ការយល់សប្តិរួចមកហើយ។ អ្នកស្រាវជ្រាវបានបង្ហាញថា ទារកមានវដ្តនៃការគេងតាំងពីនៅក្នុងស្បូន ហើយអាចបង្ហាញប្រតិកម្មដូចមនុស្សពេញវ័យ (ដូចជាចលនាភ្នែករហ័ស) តាំងពីអាយុ ៧ ខែក្នុងផ្ទៃ។
តាំងពីវិនាទីដំបូងដែលកើតមក ទារកអាចសម្គាល់សំឡេង និងក្លិនខ្លួនរបស់ម្តាយបានភ្លាមៗ។ លុះដល់អាយុ ៣ ខែ ខួរក្បាលរបស់ពួកគេនឹងចាប់ផ្តើមចេះចាត់ថ្នាក់សំឡេងផ្សេងៗ និងភ្ជាប់វាទៅនឹងនឹងបាតុភូត បុគ្គល ឬវត្ថុមួយ។
រាងកាយទារកមានឆ្អឹងរហូតដល់ទៅ ៣០០ ខណៈដែលមនុស្សពេញវ័យមានត្រឹមតែ ២០៦ ប៉ុណ្ណោះ។ នៅពេលពួកគេលូតលាស់ ឆ្អឹងទាំងនោះ (ជាពិសេសឆ្អឹងលលាដ៍ក្បាល) នឹងចាប់ផ្តើមផ្សារភ្ជាប់បញ្ចូលគ្នា។
ក្នុងអំឡុងខែដំបូង ទារកយំដោយគ្មានទឹកភ្នែកឡើយ។ នេះក៏ព្រោះតែបំពង់បង្ហូរទឹកភ្នែករបស់ពួកគេមិនទាន់មានរន្ធបញ្ចេញទឹកភ្នែកបានពេញលេញនៅឡើយ។
ក្នុងរយៈពេល ៦ ទៅ ៧ សប្តាហ៍ដំបូង ទារកមើលឃើញពិភពលោកត្រឹមតែពណ៌ ស និងខ្មៅ ប៉ុណ្ណោះ។ បន្ទាប់មកពួកគេនឹងចាប់ផ្តើមបែងចែកពណ៌ក្រហម និងបៃតង ហើយទាល់តែអាយុ ៦ ខែ ទើបពួកគេអាចមើលឃើញពណ៌ខៀវ និងលឿងប៉ុន្តែលុះត្រាតែវាជាពណ៌ភ្លឺខ្លាំង។
ទារកអាចបែងចែកសំឡេងខុសៗគ្នាបានរហូតដល់ ១៥០ សំឡេង ដែលជាមូលដ្ឋាននៃគ្រប់ភាសាលើពិភពលោក។ សមត្ថភាពនេះជួយឱ្យពួកគេរៀនភាសាកំណើត និងភាសាបរទេសបានយ៉ាងឆាប់រហ័ស។
កុំភ្ញាក់ផ្អើលអី បើសំឡេងយំរបស់កូនធ្វើឱ្យអ្នកស្រឡាំងកាំង ព្រោះសំឡេងយំរបស់ទារកទើបនឹងកើតអាចឡើងខ្លាំងរហូតដល់កម្រិត ១២០ ដេស៊ីបែល។
ចន្លោះអាយុ ១ ខែកន្លះ ដល់ ៧ ខែ ខួរក្បាលទារកមានភាពវៃឆ្លាតបំផុតក្នុងការសម្របខ្លួន។ ប្រសិនបើមានបញ្ហាសរីរាង្គណាមួយ (ដូចជាត្រចៀកស្តាប់មិនឮ) ខួរក្បាលនឹងបញ្ជាឱ្យផ្នែកភ្នែក ឬច្រមុះបង្កើនសមត្ថភាពទ្វេដងដើម្បីជំនួសវិញ។
ទារកទើបនឹងកើតមិនទាន់មានក្លិនខ្លួនដូចមនុស្សពេញវ័យឡើយ ប៉ុន្តែពួកគេមានក្លិនក្រអូបពិសេសម្យ៉ាង។ ធម្មជាតិបង្កើតក្លិននេះឡើងដើម្បីឱ្យឪពុកម្តាយ និងអ្នកជុំវិញខ្លួនមានអារម្មណ៍ "ស្រស់ស្រាយ និងសប្បាយចិត្ត" ដែលជម្រុញឱ្យមានក្តីស្រឡាញ់ និងចង់ការពារថែរក្សាពួកគេឱ្យបានល្អបំផុត។

.png)