ផលិតផលសរីរាង្គផលិតនៅប្រទេសបារាំង
ផលិតផលសរីរាង្គផលិតនៅប្រទេសបារាំង

ទោះបីជាបច្ចុប្បន្នមានលោកប៉ាជាច្រើនបានយល់ដឹងពីការថែទាំភរិយា ប៉ុន្តែក៏នៅមានលោកប៉ាមួយចំនួនទៀតមានអារម្មណ៍ថា "ខ្លួនឯងជាអ្នកក្រៅ" ឬមិនដឹងថាត្រូវជួយអ្វីខ្លះក្នុងអំឡុងពេលនេះ។ បើទោះបីជាគាត់មានបំណងល្អ ប៉ុន្តែពេលខ្លះគាត់អាចនឹងមានអារម្មណ៍ថាពិបាកនឹងចូលក្នុងចំណោម។ កុំបារម្ភ! នេះគឺជាដំណោះស្រាយមួយចំនួនដើម្បីជួយឱ្យគាត់ចូលរួមបានកាន់តែច្រើន៖
ទោះបីជាលោកប៉ាមិនមែនជាអ្នកពពោះផ្ទាល់ ប៉ុន្តែការស្តាប់ និងការចែករំលែកអារម្មណ៍ជាមួយអ្នកម៉ាក់ នឹងធ្វើឱ្យអ្នកទាំងពីរមានអារម្មណ៍ថាជា "ដៃគូ" ដ៏ល្អបំផុតក្នុងដំណើរនេះ និងជួយឲ្យទំនាក់ទំនងលោកប៉ា និងអ្នកម៉ាក់កាន់តែល្អប្រសើរនិងមានភាពស្និទ្ធស្នាលទ្វេរដង។
សម្រាប់លោកប៉ា ការពពោះជារឿងដែលពិបាកនឹងស្មានដឹង ព្រោះគាត់មិនបានទទួលអារម្មណ៍ប្រែប្រួលក្នុងរាងកាយដូចអ្នកម៉ាក់ឡើយ។
ដូច្នេះ លោកប៉ាអាចសាកល្បងរៀនសូត្រពីការលូតលាស់របស់កូនតាមខែនីមួយៗជាមួយគ្នា និងអានអត្ថបទអំពីការរីកធំធាត់របស់កូនក្នុងផ្ទៃ។
ការទៅពិនិត្យសុខភាពជាមួយគ្នា មិនត្រឹមតែជួយឱ្យលោកប៉ាបានឃើញមុខកូនតាមរយៈអេកូ (Ultrasound) ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសល្អសម្រាប់គាត់ក្នុងការសួរសំណួរទៅកាន់គ្រូពេទ្យ ដើម្បីឱ្យគាត់មានទំនុកចិត្តក្នុងនាមជាឪពុកផងដែរ។
ការរៀបចំទុកដាក់មុនពេលកូនកើត គឺជាសកម្មភាពដែលបង្កើតចំណងមិត្តភាពបានយ៉ាងល្អ។ការពិភាក្សាគ្នាអំពីសម្ភារៈដែលចាំបាច់ផ្សេងៗដូចជា រៀបចំវ៉ាលីសម្រាល ជ្រើសរើសសំលៀកបំពាក់ ជ្រើសរើសផលិតផលថែរក្សាស្បែក ជ្រើសរើសទឹកដោះគោ និងការតុបតែងបន្ទប់សម្រាប់កូនតូច។សកម្មភាពទាំងនេះនឹងធ្វើឱ្យលោកប៉ាមានអារម្មណ៍ថាគាត់បានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្វាគមន៍សមាជិកថ្មី។
បច្ចុប្បន្ន ការដែលលោកប៉ាទៅរៀនវគ្គត្រៀមខ្លួនមុនសម្រាលជាមួយអ្នកម៉ាក់ ជារឿងដែលពេញនិយមបំផុត។ ទោះបីជាវាមិនមែនជាកាតព្វកិច្ច ប៉ុន្តែវគ្គសិក្សានេះនឹងបង្រៀនលោកប៉ាឱ្យយល់ពីបច្ចេកទេសជួយអ្នកម៉ាក់ពេលឈឺពោះ និងរបៀបមើលថែកូនង៉ែតដែលអាចជួយសម្រួលទៅដល់អ្នកម៉ាក់ផងដែរ។
បច្ចុប្បន្ន ការដែលលោកប៉ាទៅរៀនវគ្គត្រៀមខ្លួនមុនសម្រាលជាមួយអ្នកម៉ាក់ ជារឿងដែលពេញនិយមបំផុត។ ទោះបីជាវាមិនមែនជាកាតព្វកិច្ច ប៉ុន្តែវគ្គសិក្សានេះនឹងបង្រៀនលោកប៉ាឱ្យយល់ពីបច្ចេកទេសជួយអ្នកម៉ាក់ពេលឈឺពោះ និងរបៀបមើលថែកូនង៉ែតដែលអាចជួយសម្រួលទៅដល់អ្នកម៉ាក់ផងដែរ។
Babybio ត្រៀមខ្លួនជានិច្ចដើម្បីគាំទ្រប៉ាម៉ាក់គ្រប់រូបក្នុងគ្រប់ដំណាក់កាល។ អ្នកអាចស្វែងរកដំបូន្មានបន្ថែម និងផលិតផលសរីរាង្គ (Organic) សម្រាប់កូនតូចនៅលើគេហទំព័ររបស់យើង!

.png)