ផលិតផលសរីរាង្គផលិតនៅប្រទេសបារាំង
ផលិតផលសរីរាង្គផលិតនៅប្រទេសបារាំង

របបអាហាររបស់កូនតូច គឺជាកង្វល់ចម្បងមួយសម្រាប់មាតាបិតាថ្មីថ្មោង។ វាជារឿងធម្មតាទេដែលទារកអាចនឹងហាក់ដូចជាមិនសូវចាប់អារម្មណ៍នៅពេលចាប់ផ្តើមប្តូររបបអាហារ។ ចាប់ពីអាយុ ១៨ ខែ ដល់ ៣ ឆ្នាំ កូនរបស់អ្នកថែមទាំងអាចបដិសេធមិនព្រមញ៉ាំអាហារមួយចំនួនទៀតផង។ កុំអាលអស់សង្ឃឹមអី! ខាងក្រោមនេះគឺជាគន្លឹះជួយឱ្យកូនមានចំណង់អាហារឡើងវិញ៖
កុំឱ្យកូនញ៉ាំតែមុខម្ហូបដដែលៗ! ចាប់ពីអាយុ ៤ ទៅ ៦ ខែ បន្ទាប់ពីមានការណែនាំពីគ្រូពេទ្យ អ្នកគួរចាប់ផ្តើមឱ្យកូនស្គាល់រសជាតិថ្មីៗ។ អ្នកអាចបន្ថែមគ្រឿងទេសស្រាលៗ (គ្មានរសជាតិហឹរ) ដូចជា ម្សៅឈើអែម (Cinnamon) ឬរមៀត ដើម្បីបង្កើនការយល់ដឹងពីរសជាតិ។
| អាយុ | គំនិតអាហារ |
| ៤ ទៅ ៦ ខែ៖ | ដំឡូងបារាំងកិន (ស្ងោរ/ចំហុយ) លាយប្រេងអូលីវបន្តិច (គ្មានអំបិល) ឬបង្អែមផ្លែឈើធ្វើដោយផ្ទាល់។ |
| ៧ ទៅ ៩ ខែ៖ | ល្ពៅ និងការ៉ុតសុទ្ធ លាយជាមួយសាច់ (Ham) ១០ ក្រាម។ អាចបន្ថែមឈីសចាប់ពីអាយុ ៨ ខែ។ |
| ១២ ខែឡើងទៅ៖ | សាច់មាន់ចម្អិនជាមួយម្សៅ Semolina ឬសាច់ជ្រូកអាំងកិនម៉ត់ជាមួយដំឡូងជ្វា។ |
កុមារនៅវ័យប្រហែល ១២ ខែ ចាប់ផ្តើមចូលចិត្តធ្វើត្រាប់តាមមនុស្សធំ។ គ្មានអ្វីដែលធ្វើឱ្យកូនចង់ញ៉ាំ ជាងការឃើញប៉ាម៉ាក់ញ៉ាំម្ហូបដូចគេនោះទេ។ ចូរញ៉ាំអាហារដែលមានគ្រឿងផ្សំដូចកូន (តែមិនត្រូវបន្ថែមអំបិលក្នុងចំណែករបស់កូនឡើយ) ដើម្បីលើកទឹកចិត្តឱ្យគេឈប់បដិសេធអាហារ។
កូនតូចមិនចូលចិត្តញ៉ាំអាហារតែម្នាក់ឯងឡើយ។ ការអង្គុយនៅតុជាមួយគ្នា និងការមិនរំខានកូនក្នុងពេលញ៉ាំ នឹងធ្វើឱ្យអាហារពេលថ្ងៃក្លាយជាពេលវេលាដ៏វិសេសវិសាលសម្រាប់ការចែករំលែកក្តីស្រឡាញ់ និងការរកឃើញរសជាតិថ្មីៗ។
ទារកជួនកាលចាត់ទុកការញ៉ាំជា "ល្បែងកម្សាន្ត" ដូច្នេះពួកគេត្រូវការពេលយូរបន្តិច។ ការបង្ខំ ឬការសម្តែងភាពតានតឹងនឹងធ្វើឱ្យកូនកាន់តែខ្លាចការញ៉ាំ។
គន្លឹះ៖ សាកល្បងរៀបរាប់ពីគ្រឿងផ្សំក្នុងចានតាមរបៀបលេងសើច ឬញ៉ាំឱ្យកូនមើលពីរបីស្លាបព្រាដើម្បីឱ្យគេចង់ភ្លក់តាម។ ចងចាំថា ការខឹងសម្បារមិនមែនជាដំណោះស្រាយឡើយ។
នៅអាយុប្រហែល ២ ឆ្នាំ កូនអាចចាប់ផ្តើមជួយកិច្ចការស្រាលៗក្នុងផ្ទះបាយបានហើយ។ ការឱ្យកូនចូលរួមរៀបចំអាហារ មិនត្រឹមតែជួយឱ្យគេស្គាល់ពីវត្ថុធាតុដើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យគេមានអារម្មណ៍មោទនភាព និងចង់ភ្លក់អាហារដែលខ្លួនបានជួយធ្វើទៀតផង។
Babybio តែងតែនៅក្បែរអ្នកដើម្បីផ្តល់នូវជម្រើសអាហារសរីរាង្គ (Organic) ដែលមានតុល្យភាព និងឈ្ងុយឆ្ងាញ់បំផុតសម្រាប់គ្រប់ដំណាក់កាលលូតលាស់របស់កូនតូច!

.png)